khmer eng
  • លោកជំទាវ មាន សំអាន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើការងារសំខាន់ៗរបស់ក្រុមការិយាល័យជំនួយការ ក្រុមការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងការិយាល័យអមក្រុមសមាជិកា
     
    ចែករំលែក ៖

    លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងជាប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាការងារសំខាន់ៗ  និងផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការនានារបស់ក្រុមទាំង៣រួមមាន៖ ក្រុមការិយាល័យជំនួយការគណៈកម្មការទី៨ព្រឹទ្ធសភា ក្រុមការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងក្រុមការិយាល័យអមក្រុមសមាជិកាព្រឹទ្ធសភា និងពិនិត្យលើបញ្ហាផ្សេងៗរបស់ក្រុមទាំង៣។
    កិច្ចប្រជុំនេះប្រព្រឹត្តនារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៨ព្រឹទ្ធសភា ព្រមទាំងប្រធានការិយាល័យជំនួយការគណៈកម្មការទី៨ព្រឹទ្ធសភា  ប្រធានក្រុមការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងប្រធានការិយាល័យអមក្រុមសមាជិកាព្រឹទ្ធសភា។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី១ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា